អឺរ៉ុបនឹងបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ី នៅចុងឆ្នាំ២០២៧

លុចសំបួ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអឺរ៉ុប នៅប្រទេសលុចសំបួ កាលពីថ្ងៃចន្ទ បានអនុម័តផែនការ ស្តីពីការបញ្ឈប់ ការនាំចូលឧស្ម័នពីរុស្ស៊ី នៅចុងឆ្នាំ២០២៧។

ជាការឈប់នាំចូល ទាំងឧស្ម័នតាមបំពង់ និង ឧស្ម័នធម្មជាតិរាវ ហៅកាត់ LNG ក្រោមការយល់ព្រមពីសភារបស់ប្លុកអឺរ៉ុប ដែលជាផ្នែកនៃកញ្ចប់ទណ្ឌកម្មថ្មី ក្នុងគោលបំណង កាត់បន្ថយសង្រ្គាម របស់ទីក្រុងម៉ូស្គូ។

លោក Lars Aagaard រដ្ឋមន្ត្រីក្រសួងថាមពល នៃ ប្រទេសដាណឺម៉ាក ដែលកាន់តំណែង ជាប្រធានប្តូរវេន របស់សហភាពអឺរ៉ុប បានហៅថា «ជាជំហាន សំខាន់» ដើម្បីធ្វើឱ្យថាមពលអឺរ៉ុប មានឯករាជ្យ។ តែយ៉ាងណា លោក Aagaard បាននិយាយថា នេះគឺជារឿងលំបាកមួយ ខណៈដែល អឺរ៉ុប បានខិតខំធ្វើ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ។

បច្ចុប្បន្ន រុស្ស៊ីមានចំណែក ១២ភាគរយ នៃការនាំចូលឧស្ម័នពី EU តែ ធ្លាក់ចុះពី ៤៥ ភាគរយ ដែលជាទំហំនៅមុនការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២។

ជាការកត់សម្គាល់ ប្រទេស ហុងគ្រី, បារាំង និង បែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេស ដែលនៅតែទទួលការចែកចាយ ឧស្ម័នពីរុស្ស៊ី។ ការអនុម័តផែនការថ្មី របស់គណៈកម្មាការអឺរ៉ុបបែបនេះ ក៏ធ្លាប់មានការប្រឆាំង ពីប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលសុទ្ធតែជាប្រទេស នាំចូលប្រេងពីរុស្ស៊ី ក៏ដោយ។

គួរបញ្ជាក់ថា ទណ្ឌកម្មរបស់អឺរ៉ុបត្រូវការ ការយល់ព្រម ជាឯកច្ឆ័ន្ទ ពីរដ្ឋសមាជិក ទាំង២៧ របស់សហភាព ដូច្នេះ ការរឹតបន្តឹងពាណិជ្ជកម្ម ជាមួយនឹងការគាំទ្រ ពីប្រទេសចំនួន ១៥ គ្រាន់តែមានទម្ងន់ ភាគច្រើន តែប៉ុណ្ណោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner