លោក ត្រាំ លុបចោលជំនួប ជាមួយលោកពូទីន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោកបានលុបចោលផែនការជួបលោក ពូទីន នៅប្រទេសហុងគ្រី។

មេដឹកនាំអាមេរិករូបនេះ ដំបូងឡើយ គ្រោងថា ជួបប្រធានាធិបតីរុស្ស៊ី ម្តងទៀត នៅទីក្រុង budapest ដើម្បីជជែកពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន តែ លោកបានសម្រេចលុបចោលវិញ ហើយអះអាងថា លោកចង់មានកិច្ចប្រជុំ “ខ្ជះខ្ជាយ” ពេល។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើថា “ខ្ញុំមិនចង់ឱ្យមានកិច្ចប្រជុំដែលខ្ជះខ្ជាយទេ”។

នៅពេលសួរដោយអ្នកកាសែត AFP ពីអ្វីដែលបានផ្លាស់ប្តូរគំនិតរបស់គាត់ លោក Trump បាននិយាយថា “មានរឿងជាច្រើនកំពុងកើតឡើង នៅជួរមុខសង្រ្គាម ហើយយើងនឹងជូនដំណឹងដល់អ្នកក្នុងរយៈពេលពីរថ្ងៃ បន្ទាប់អំពីអ្វីដែលយើងកំពុងធ្វើ” ។

សេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបិទកិច្ចប្រជុំដែលរំពឹងទុក ដែលថាប៉ុនប៉ងរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុង Budapest បន្ទាប់ពីបាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។

ជុំវិញការចរចាបញ្ចប់សង្គ្រាម មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ ទើបបានដាក់សម្ពាធដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឱ្យបោះបង់ចោលតំបន់ Donbas ភាគខាងកើត ជាថ្នូរនឹងសន្តិភាព ក្នុងអំឡុងពេលកិច្ចចរចា “តានតឹង” កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងទីក្រុងវ៉ាស៊ីនតោន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner