សម្តេច ម៉ែន សំអន លើកទឹកចិត្ត និងសកម្មភាពរបស់ស្រ្តី ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

អត្ថបទដោយ៖
ហេង វណ្ណា

(ភ្នំពេញ)៖ ថ្លែងតារយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ បំពេញភារកិច្ចរបស់ខ្លួនរយៈពេលពេញកន្លងមក ដោយបានសហការយ៉ាងល្អ ដោយស្មារតី ឆន្ទះ ក្នុងការចូលរួមការងារសង្គម ព្រមទាំងចូលរួមដោះស្រាយលើបញ្ហាប្រឈម រហូតសម្រេចបាននូសមិទ្ធិផលគួរជាទីមោទនៈ។

ក្នុងនាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ សម្តេចក៏បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ពិសេសដល់នារី ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ស្ថាប័នដែលបានដាក់ចេញ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនិងសហការល្អផ្ទៃក្នុងក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារីនិងពង្រីកសមាជិកសមាគមឱ្យបានច្រើន តារមយៈ ការរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលបានកំណត់។

សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រ ជម្រុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថេរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារជាតិបំផ្លាញសុខភាពផង៕

អត្ថបទ ៖ វណ្ណា
រូបភាព ៖ ថេត វិចិត្រ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner