អំណោយកាកបាទក្រហម បានផ្តល់ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហមជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ ចំនួន ១៦ នាក់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។

លោក ចេង មុនីរ៉ា បានថ្លែងអរគុណដល់បងប្អូនបុគ្គលិកផ្នែកបោសសម្អាត ក្រុមហ៊ុនសុិនទ្រី ដែលបានរួមចំណែក ធ្វើអោយមូលដ្ឋានខណ្ឌច្បារអំពៅ គ្មានសំរាម បានយកចិត្ដទុកដាក់កាន់តែខ្ពស់ ក្នុងការលើកកម្ពស់អនាម័យភូមិឋាន និងអនាម័យស្អាតល្អ ដែលកិច្ចការទាំងនេះ នឹងរួមចំណែកថែរក្សាសុខភាព ប្រជាពលរដ្ឋយ៉ាងល្អក្នុងមូលដឋាន ។

នាឱកាសនោះ លោក ចេង មុនីរ៉ា សូមផ្តាំផ្ញើ និងអំពាវនាវដោយបំផុសស្មារតី ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំយកសំរាមទៅដាក់លើគំរបលូ មាត់លូ ត្រូវវេចខ្ចប់សំរាម ទុកដាក់សំរាមនៅផ្ទះរៀងៗខ្លួន ពិសេស ត្រូវបញ្ចេញសំរាមតាមពេលម៉ោងកំណត់ ដើម្បីរថយន្តដឹកជញ្ជូនសំរាម ហើយក៏បានធ្វើការណែនាំដល់បុគ្គលិកក្រុមហ៊ុនសុិនទ្រី អំពីការកាយកាកសំណល់រឹង និងកាកសំណល់ផ្សេងៗ ចេញពីមាត់លូ និងអណ្តូងលូផងដែរ ដែលធ្វើអោយភូមិឋានមានបរិស្ថានល្អស្អាត។

អំណោយកាកបាទក្រហម ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ ដោយក្នុង១នាក់ទទួលបាន អង្ករ១បាវ. មី១កេស. ភេសជ្ជៈ ១កេស និងថវិកា ៣០ ០០០ រៀល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner