សត្វកណ្តូប Katydid ជាសត្វ ដែលជំនាញខាងក្លែងបន្លំខ្លួនទៅនឹងបរិស្ថាន និងវាអាចក្លែងខ្លួនស្រដៀង នឹងស្លឹកឈើ ដែលយើងអាចមើលច្រឡំគ្នាបាន

(ភ្នំពេញ)៖ ក្នុងរូបភាពនេះគឺជាសត្វកណ្តូបមួយប្រភេទដែលត្រូវបានគេហៅថា (Katydid) ក្នុងចំណោមកណ្តូបជាង ៨០០០ ប្រភេទនៃសត្វកណ្តូបដែលរស់នៅលើទ្វីបទាំងអស់ លើកលែងតែនៅទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានឱ្យដឹងថា៖សត្វកណ្តូបប្រភេទនេះគឺជាសត្វដែលជំនាញខាងក្លែងបន្លំដោយការសម្របខ្លួនទៅនឹងបរិស្ថានដែលវារស់នៅ ហើយជាទូទៅពួកវាក្លែងត្រាប់ពណ៌បៃតងដូចគ្នាទៅនឹងស្លឹកឈើ – ដូចដែលលោកអ្នកអាចឃើញក្នុងរូបភាពនេះអញ្ចឹង។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា កាលពីពេលថ្មីៗនេះ សត្វកណ្តូបមួយក្បាលត្រូវបានប្រទះឃើញនៅនឹងទីធ្លារបស់មជ្ឈមណ្ឌលអង្ករសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB។ ទោះបីជាពួកវាពិបាកនឹងមើលឃើញក៏ដោយ ប៉ុន្តែពួកវាពិតជាមិនពិបាកស្តាប់នៅពេលយប់ឡើយ។

គួរបញ្ជាក់ថា សត្វកណ្តូបរូបរាងយ៉ាងចម្លែកមួយនេះ ពួកវាបង្កើតសម្លេងរំខានធ្វើឱ្យយើងស្រកៀរត្រចៀក ដោយការត្រដុសស្លាបរបស់ពួកវាជាមួយគ្នាយ៉ាងលឿន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner