អំណោយកាកបាទក្រហមត្រូវបានផ្តល់ជូនពលរដ្ឋរស់នៅលើទឹកបឹងទន្លេសាប១៦៤ គ្រួសារនៃស្រុកឯកភ្នំ
បាត់ដំបង៖ប្រជាពលរដ្ឋចំនួន១៦៤គ្រួសារដែលកំពុងរស់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ។
ក្នុងពិធីដែលបានប្រារព្ធធ្វើនៅបរិវេណ«វត្តអន្លង់តាអ៊ួរ» ឃុំកោះជីវាំង ស្រុកឯកភ្នំកាលពីពេលថ្មីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលចែកជូនគឺដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះចំនួន១៦៤គ្រួសារនៅតំបនបឹងទន្លេសាប ។
ឯកឧត្តម សុខ លូ ក៏បាននាំនូវព្រះរាជបណ្តាំព្រះករុណា ,សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិ
យស និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយគ្រប់ទិសទីនិងគ្រប់កាលទេសៈ៕






អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.