លោក ត្រាំ ព្រមានធ្ងន់ៗថា អាមេរិកនឹងឈប់គាំទ្រ បើសិនអ៊ីស្រាអែលលេបយកតំបន់ West Bank

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗថា អ៊ីស្រាអែលនឹងបាត់បង់ការគាំទ្រដ៏សំខាន់ពីសហរដ្ឋអាមេរិក បើសិនទីក្រុងយេរុយសាឡឹមមានបំណងចង់លេបយកតំបន់ West Bank។

ការព្រមានបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទស្សនាវដ្តី Time កាលពីថ្ងៃទី១៥ ខែតុលាមកម្ល៉េះ ហើយទើបត្រូវបានផ្សព្វផ្សាយចំពេលដែលអនុប្រធានាធិបតីអាមេរិក លោក ជេឌី វេន និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រ៉ាប់បាយអូ ក៏បានធ្វើការព្រមានធ្ងន់ៗស្រដៀងគ្នាប្រឆាំងនឹងប៉ុនប៉ងណាមួយរបស់អ៊ីស្រាអែល ក្នុងការលេបយកតំបន់ West Bank ផងដែរ។

នៅពេលត្រូវបានសាកសួរថាតើអាមេរិកដាក់ទោសធ្ងន់ធ្ងរដែរឬទេ បើសិនអ៊ីស្រាអែលមានបំណងលេបយកតំបន់ West Bank? លោកប្រធានាធិបតី ត្រាំ ឆ្លើយតបភ្លាមៗថា រឿងនឹងមិនកើតឡើងទេ ពីព្រោះខ្ញុំបានប្រាប់ទៅកាន់បណ្តាប្រទេសអារ៉ាប់រួចហើយ ហើយយើងបានទទួលការគាំទ្រដ៏អស្ចារ្យពីអារ៉ាប់។

ប៉ុន្តែក្នុងករណីអ៊ីស្រាអែលនៅតែគឃ្លើនចង់ឱ្យរឿងនេះកើតឡើង នោះអាមេរិកនឹងគ្មានជម្រើសអ្វីក្រៅតែពីដកការគាំទ្រទាំងអស់របស់ខ្លួននោះទេ។ ជុំវិញជម្លោះនៅមជ្ឈិមបូព៌ានេះដែរ លោកប្រធានាធិបតី ត្រាំ បានបញ្ជូនមន្ត្រីកំពូលមួយរូបទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីដោះស្រាយបទឈប់បាញ់នៅតំបន់ Gaza ដ៏ផុយស្រួយ ដែលខ្លួនលោកផ្ទាល់បានចូលរួមកាលពីដើមខែតុលានេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner