ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ក្រោយចាយពេល ១៤ឆ្នាំ

គូឡាឡាំពួ ៖ ទីម័រខាងកើតបានចូលរួមជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលជារដ្ឋសមាជិកទី១១ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេលតស៊ូ អស់រយៈពេល ១៤ឆ្នាំ។

នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao ដែលបានចូលរួមជាមួយមេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូល និងពិធីចុះហត្ថលេខា នៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បាននិយាយថា «នេះមិនត្រឹមតែជាសុបិន ដែលសម្រេចបាននោះទេ ប៉ុន្តែ ជាការបញ្ជាក់ដ៏មានអានុភាព នៃដំណើររបស់យើង ដែលជាការសម្គាល់ ដោយភាពធន់ ការប្តេជ្ញាចិត្ត និង ក្តីសង្ឃឹម»។

លោកបានបន្ថែមថា «នេះមិនមែនជាទីបញ្ចប់នៃដំណើររបស់យើងទេ។ នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មី ប្រកបដោយការបំផុសគំនិត»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបាននិយាយថា «ការចូលជាសមាជិករបស់ទីម័រខាងកើត របស់អាស៊ាន ដោយបញ្ជាក់ជាថ្មី អំពីជោគវាសនារួមរបស់យើង និងការយល់ដឹងដ៏ជ្រាលជ្រៅ នៃញាតិមិត្ត ក្នុងតំបន់»។

លោក អាន់វ៉ា បាននិយាយថា «នៅក្នុងសហគមន៍នេះ ការអភិវឌ្ឍន៍របស់ទីម័រខាងកើត និងស្វ័យភាពជាយុទ្ធសាស្រ្ត នឹងស្វែងរកការគាំទ្រយ៉ាងរឹងមាំ និងយូរអង្វែង»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner