Zelensky ថា រុស្ស៊ីបាញ់ដ្រូន ជិត១,២០០គ្រឿង ក្នុងពេល១សប្តាហ៍

កៀវ ៖ លោក ហ្សេលែនស្គី អះអាងថា រុស្ស៊ីបានបាញ់ដ្រូន ជិត១,២០០គ្រឿង ចូលដីអ៊ុយក្រែន ក្នុងរយៈពេល១សប្តាហ៍។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជិត ១.២០០ គ្រឿង និងកាំជ្រួច ៥០គ្រឿង ប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេល ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

លោកបាននិយាយថា មនុស្ស ប្រមាណ១០នាក់ រួមទាំងកុមារ បានស្លាប់ និង ៣១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ របស់រុស្ស៊ី លើទីក្រុង កៀវ។

លោក Zelensky ជំរុញឱ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិ កាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងនេះ។ លោក Zelensky បានសង្កត់ធ្ងន់ថា រាល់ការវាយប្រហាររបស់រុស្ស៊ី គឺសំដៅបង្កផលប៉ះពាល់ ជាអតិបរមាដល់ប្រជាជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា អ៊ុយក្រែននៅតែបន្តការពារខ្លួនយ៉ាងសកម្ម មិនត្រឹមតែនៅលើសមរភូមិ និង នៅលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងលើការទូតផងដែរ។ ទណ្ឌកម្មថ្មី ពីសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក រួមទាំងកញ្ចប់ទី១៩ នៃការរឹតបន្តឹងពីសហភាពអឺរ៉ុប និងវិធានការថ្មី ប្រឆាំងនឹងការនាំចេញប្រេងរបស់រុស្ស៊ី កំពុងបង្កើតសម្ពាធបន្ថែម លើអ្នកឈ្លានពាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner