លោក ត្រាំ បន្តទៅជប៉ុន បន្ទាប់ពីចប់បេសកកម្មនៅម៉ាឡេស៊ី

គូឡាឡាំពួ ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញចាកចេញពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅប្រទេសជប៉ុនហើយ។

បន្ទាប់ពីចប់បេសកកម្ម នៅម៉ាឡេស៊ី លោក Trump បានចេញដំណើរ ទៅប្រទេសជប៉ុន ដែលជាជើងទីពីរ នៃដំណើរទស្សនកិច្ច នៅអាស៊ី ។ លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយព្រះចៅអធិរាជជប៉ុន មុនពេលកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសលោកស្រី Sanae Takaichi នៅថ្ងៃអង្គារ។

មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បាននិយាយថា លោកបានលឺ “រឿងដ៏អស្ចារ្យ អំពីលោកស្រី”។ លោកស្រី Takaichi បាននិយាយថា លោកស្រី បានប្រាប់ លោក Trump នៅមុនកិច្ចប្រជុំថា ការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិកគឺជា “អាទិភាពកំពូល របស់រដ្ឋបាល លោកស្រី គឺនៅលើផ្នែកការទូត និងសន្តិសុខ” ។

ប្រទេសជប៉ុនបានគេចផុតពីពន្ធដ៏អាក្រក់បំផុតដែលលោក Trump បានទះកំផ្លៀង លើបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា សមតុល្យពាណិជ្ជកម្មមិនស្មើភាព ដែលកំពុងហែកចេញពីសហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner