ម៉ាឡេស៊ីចង់ចូលរួមបេសសកម្មរក្សាសន្តិភាពយូអិននៅហ្គាហ្សា
គូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា រួមជាមួយប្រទេសមានចិត្តគំនិតដូចគ្នា និងសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។
លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនៅតែរក្សាគោលជំហររបស់ខ្លួន នៅក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការតស៊ូរបស់ប៉ាឡេស្ទីន ហើយក៏គាំទ្រគោលជំហររបស់អង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចោទប្រកាន់ថា ការរារាំងជំនួយមនុស្សធម៌ពីសំណាក់របបដឹកនាំអ៊ីស្រាអែល ចូលទៅកាន់តំបន់ហ្គាហ្សា គឺជាការរំលោភបំពានច្បាប់អន្តរជាតិ។
មេដឹកនាំម៉ាឡេស៊ីមានវ័យ ៧៨ឆ្នាំរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តី (PMO) ថា ប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និតបំផុតជាមួយអង្គការសហប្រជាជាតិ ក្នុងគោលបំណងថែរក្សាសន្តិភាពសកល យុត្តិធម៌ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានថ្លែងបែបនេះនៅពេលជួបជាមួយអង្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឯមជ្ឈមណ្ឌលសន្និបាតអន្តរជាតិគូឡាឡាំពួរ កាលពីថ្ងៃអាទិត្យ៕



ប្រភព ៖ The Stars ប្រែសម្រួល ៖ ឈឹម ទីណា