អគ្គលេខាធិការព្រឹទ្ធសភា និង រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ តុលា ២០២៥នេះ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀងនឹងបរិមាណទឹកដែលច្រាលចេញពី លូរដ្ឋមុខកាត់ ១ម៉ែត្រកន្លះហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ ។

ការដ្ឋាននេះ ជាគម្រោងនឹងត្រូវសាងសង់លូមូលមុខកាត់ទំហំ ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់ ១ម៉ែត្រចូលរីហ្គែរបេតុងទ្វាទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប ៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ x ៤ម៉ែត្រ នឹងមានកម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ ៣០០០ម៉ែត្រគូប ក្នុងមួយម៉ោង ។

មន្ត្រីដដែលបានបញ្ជាក់ថា៖ គម្រោងខាងលើនេះអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈ ពេល ៣ខែ ដោយគិតចាប់ពីថ្ងៃទី ០១ វិច្ឆិកា ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី ០១ កុម្ភៈឆ្នាំ២០២៦ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner