រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសភាពងាយស្រួលក្នុងការទទួលអន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រភាពធន់នឹងអាកាសធាតុរបស់ប្រជាកសិករតាមរយៈគម្រោងធានារ៉ាប់រងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញទទួលជួបជាមួយលោកស្រី ឃ្យុងណាន់ ផាក(Kyungnan Park) តំណាងនិងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍លោកស្រីក្នុងការមកបំពេញការងារនៅកម្ពុជា ហើយបានពិភាក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយគ្នាក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។

លោកស្រី ឃ្យុងណាន់ ផាក បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារនិងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា៕

ប្រភព ៖ ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner