លោក ត្រាំ ប្រាប់លោកស្រី តាកៃឈី ថា អាមេរិកជាសម្ព័ន្ធមិត្តរបស់ជប៉ុន ក្នុងកម្រិតខ្លាំងបំផុត

តូក្យូ ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយប្រាប់លោកស្រី តាកៃឈី ថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តរបស់ជប៉ុន ក្នុងកម្រិតខ្លាំងបំផុត។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត របស់ប្រទេសជប៉ុន “ក្នុងកម្រិតខ្លាំងបំផុត” នៅក្នុងពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ។

លោក Donald Trump បានប្រាប់ លោកស្រី Takaichi ថា «យើងជាសម្ព័ន្ធមិត្តនៅកម្រិតខ្លាំងបំផុត ហើយវាជាកិត្តិយសដ៏អស្ចារ្យ ក្នុងការនៅជាមួយអ្នក ជាពិសេស ខ្ញុំគិតថា ជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យបំផុត»។

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក និងជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ នៅថ្ងៃអង្គារ ទី២៨ ខែតុលា នេះ ដើម្បីធានាការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និង រ៉ែកម្រ។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានប្រកាសថា គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺ “ដើម្បីជួយប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវភាពធន់ និងសន្តិសុខ នៃសារធាតុរ៉ែសំខាន់ៗ និងខ្សែសង្វាក់ផ្គត់ផ្គង់ នៃរ៉ែកម្រ នៅលើភពផែនដី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner