តោខៀវ Chelsea រង់ចាំអ៊ុតជើងទី២ ខណៈ Arsenal សង្ឃឹមខ្ពស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Europa League
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប តោខៀវ រងចាំអ៊ុតជើងទី២ បន្ទាប់ពី Chelsea ១-១ Frankfurt ខណៈក្លិបកាំភ្លើងធំ Arsenal៣-១ Valencia នៅប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League មានសង្ឃឹមខ្ពស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតយប់មិញ Valencia បានធ្វើការនាំមុខមុននាទី១១ ដោយកីឡាករ Mouctar Diakhaby ប៉ុន្តែ Arsenal តាមបានពីរគ្រាប់វិញភ្លាមៗ ដោយខ្សែប្រយុទ្ធ Alexandre Lacazette នៅនាទីទី១៨ និងនាទី២៦ លុះដល់ម៉ោងបន្ថែម៩០នាទី ទើបក្រុមរបស់លោក Unai Emery រកបានមួយគ្រាប់ទៀត ដោយកីឡាករ Pierre-Emerick Aubameyang។

រីឯមួយប្រកួតទៀត Chelsea ១-១ Frankfurt។ រកបានដោយកីឡាករ Luka Jovic នៅនាទីទី២៣ ខណៈ Pedro Rodriguez តាមឲ្យតោខៀវ នៅនាទីទី៤៥។ ចំណែកឯជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa ត្រូវលេងនៅថ្ងៃទី៩ ខែឧសភា៕ធ.ដ
