Real Madrid ត្រៀមប្រជែងជាមួយ Bayern Munich យកកីឡាករ Ajax មួយរូប

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបស្តេចសរ Real Madrid ត្រៀមប្រជែងជាមួយ Bayern Munich ដោយមានចំណាប់អារម្មណ៍លើខ្សែបម្រើកណ្តាល Hakim Ziyech របស់ក្លិប AFC Ajax ។ តាមប្រភពពី Don Balon បានឲ្យដឹងថា Real Madrid ក្រោយបញ្ចប់រដូវកាលនេះ កីឡាករតំបន់កណ្តាល២រូប អាចនឹងចាកចេញ គឺ Isco និង Marco Asensio ដូច្នេះហើយ លោក Zinedine Zidane  ត្រូវតែសម្លឹងរកមើលកីឡាករថ្មីត្រៀមមកជំនួយកៅអីមួយនេះ។

ចំពោះកីឡាករដែលមកជំនួស គឺខ្សែបម្រើ Hakim Ziyech ដែលបច្ចុប្បន្នក៏កំពុងជាគោលដៅរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich។ ចំពោះខាងភាគីសាម៉ីក្លិបវិញ ធ្លាប់បានដាក់តម្លៃខ្លួនចំពោះកីឡាករវ័យ២៦ឆ្នាំខាងលើ ៥០លានអឺរ៉ូ សម្រាប់ក្លិបណាមួយដែលចង់បាន។ ដូច្នេះ ការប្រជែងគ្នារវាងក្លិបយក្សទាំង២ ប្រហែលជាអាចមានតម្លៃខ្លួនលើសពីនេះទៀត ប្រសិនបើក្លិបទាំង២ ពិតជាចង់បានកីឡាកររូបនេះ ក្នុងរដូវកាលដោះដូរកីឡាករដើមរដូវកាល ២០១៩-២០២០ នេះមែន ។

គួររំលឹកថា ចាប់តាំងពីផ្តើមអាជីពបាល់ទាត់មក Hakim Ziyech លេងឲ្យក្លិប ក្នុងប្រទេសកំណើតហូឡង់តែប៉ុណ្ណោះ ជាពិសេសជាមួយ AFC Ajax នារដូវកាល ២០១៦-២០១៧ រហូតទល់បច្ចុប្បន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner