លោក ត្រាំ គំរាមវាយនីហ្សេរីយ៉ា ជុំវិញការសម្លាប់គ្រិស្តសាសនិក

វ៉ាស៊ីនតោន ៖ លោក Trump បានគំរាមចាត់វិធានការយោធា វាយប្រហារលើនៅប្រទេស នីហ្សេរីយ៉ា ជុំវិញការសម្លាប់គ្រិស្តសាសនិក។

ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃសៅរ៍ បានគំរាមបញ្ជូនកងកម្លាំងអាមេរិក ប្រសិនបើប្រទេស ដែលមានប្រទេសមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិក មួយនេះ មិនរារាំង នូវអ្វីដែលលោកបានពិពណ៌នាថា «ជាការសម្លាប់ពួកគ្រីស្ទាន ដោយពួកអ៊ីស្លាម»។

នៅក្នុងការបង្ហោះ ដ៏ភ្ញាក់ផ្អើល លើវេទិកាសង្គម Truth Social , មេដឹកនាំ មកពីគណបក្សសាធារណរដ្ឋ រូបនេះ បាននិយាយថា លោកបានស្នើសុំឱ្យមន្ទីរបញ្ចកោណ រៀបចំផែនការវាយប្រហារដែលអាចកើតមាន មួយថ្ងៃ បន្ទាប់ពីការព្រមានថា សាសនាគ្រឹស្ត កំពុងប្រឈមមុខនឹងការគំរាមកំហែង ដែលអាចកើតមាន នៅក្នុងប្រទេសនីហ្សេរីយ៉ា។

លោកបាននិយាយថា «ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តអនុញ្ញាតឱ្យមានការសម្លាប់គ្រិស្តសាសនា សហរដ្ឋអាមេរិកនឹងបញ្ឈប់ជាបន្ទាន់នូវជំនួយទាំងអស់ ដល់ប្រទេសនីហ្សេរីយ៉ា»។ លោកបានបន្ថែមថា «ខ្ញុំសូមណែនាំក្រសួងសង្រ្គាមរបស់យើង ឱ្យរៀបចំសម្រាប់សកម្មភាព ដែលអាចកើតមាន..ប្រសិនបើយើងវាយប្រហារ វានឹងលឿន សាហាវ និងធ្វើដូច ពួកចោរភេរវករវាយប្រហារពួកគ្រីស្ទាន ជាទីគោរពរបស់យើង»។

លោក Trump បន្តថា «គ្រីស្ទបរិស័ទរាប់ពាន់នាក់កំពុងត្រូវបានសម្លាប់ (និង) ពួកអ៊ីស្លាមរ៉ាឌីកាល់ទទួលខុសត្រូវចំពោះការសម្លាប់ដ៏ធំនេះ»។ តែលោកមិនបានផ្តល់ភស្តុតាងច្បាស់លាស់ ពីការស្លាប់នេះទេ។

ប្រទេស នីហ្សេរីយ៉ា កំពុងជាប់គាំង នៅក្នុងជម្លោះជាច្រើន ដែលអ្នកជំនាញនិយាយថា បានសម្លាប់ ទាំងគ្រិស្តបរិស័ទ និងមូស្លីម មិនសូវជាខុសគ្នា។ ប្រទេសនេះត្រូវបានបែងចែក ស្ទើរតែស្មើៗគ្នា រវាងភាគខាងជើង ដែលភាគច្រើន ជាមូស្លីម និង ភាគខាងត្បូង ដែលភាគច្រើន ជាគ្រិស្តសាសនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner