តម្លៃក្រុមហ៊ុន Nvidia កើនលើស ៥ទ្រីលានដុល្លារ ជាប្រវតិ្ថសាស្ត្រ

បរទេស ៖ តម្លៃទីផ្សា របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានកើនដល់ លើស ៥ទ្រីលានដុល្លារ ជាប្រវត្តិសាស្ត្រ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT , ភាគហ៊ុនរបស់ Nvidia បានកើនឡើងដល់ទៅ ៥.២% ពោលគឺកើនដល់ ២១១.៤៧ដុល្លារអាមេរិក ក្នុង១ហ៊ុន។ កំណើននេះ បានជំរុញឱ្យក្រុមហ៊ុន ហក់ឡើងលើសពីកម្រិតកំណត់ ត្រឹមតែ៤ខែ ពោលគឺ បន្ទាប់ពីបានឆ្លងកាត់ ដល់ចំនួន ៤ទ្រីលានដុល្លារ។

នាយកប្រតិបត្តិ ក្រុមហ៊ុន Nvidia លោក Jensen Huang ថ្មីៗនេះ បានបង្ហាញពីភាពជាដៃគូជាបន្តបន្ទាប់ ចំពេលមានការកើនឡើង នៃតម្រូវការសកលសម្រាប់បច្ចេកវិទ្យា AI ។

លោក Dan Eye ប្រធានផ្នែកវិនិយោគ នៅ Fort Pitt Capital Group បានប្រាប់ Bloomberg ថា “វិនិយោគិនត្រូវបានបង្រៀនឱ្យមើល ការវាយតម្លៃរបស់ AI កន្លងមក ហើយប្រសិនបើអ្វីដែលមនុស្សគ្រប់គ្នាកំពុងភ្នាល់ជាមួយ AI ទទួលបានផ្លែផ្កា នោះការវាយតម្លៃទាំងនោះប្រហែលជាមានភាពយុត្តិធម៌ ទោះបីជាវិនិយោគមួយចំនួនអាចពិបាក ក្នុងការរស់នៅក៏ដោយ»។

លោក Dan Eye បានចង្អុលបង្ហាញពីការប្រកួតប្រជែងដែលកំពុងកើនឡើងពី Advanced Micro Devices និង Broadcom ក៏ដូចជា ការជំរុញរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍បន្ទះឈីប AI ផ្ទាល់ខ្លួន ដែលជាហានិភ័យដែលអាចកើតមាន។

លោក Eye បានបន្ថែមថា «Nvidia បច្ចុប្បន្នកាន់កាប់ច្រើនជាង ៩០% នៃចំណែកទីផ្សា»៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner