ក្រុមធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ៨ ក្រុមទៅចូលរួមកម្មវិធី APAC Summit 2025 ដែលរៀបចំដោយ Plug and Play Asia Pacific នៅប្រទេសសិង្ហបុរី

(ប្រទេសសិង្ហបុរី)៖ ឯកឧត្តម សំ សិទ្ធិសិរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមធុរកិច្ចថ្មីឌីជីថលចំនួន ៨ ក្រុមដែលត្រូវបានជ្រើសរើសចេញពីកម្មវិធី Plug and Play Cambodia Accelerator batch 1 ដើម្បីចូលរួមកម្មវិធី APAC Summit 2025 ដែលរៀបចំដោយ Plug and Play Asia Pacific នៅប្រទេសសិង្ហបុរី។ កម្មវិធីនេះមានការចូលរួមពីបណ្ដាក្រុមធុរកិច្ចថ្មីល្អៗជាង ៥០ ក្រុមមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ីប៉ាសុីហ្វិក និងបានទាក់ទាញការចូលរួមពីអ្នកវិនិយោគ និងសហគមន៍ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលអន្តរជាតិប្រហែល ៧០០នាក់។

កម្មវិធីនេះគឺជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាបានធ្វើបទបង្ហាញ (Pitching) ណែនាំពីផលិតផលឬសេវាកម្ម, សមត្ថភាពនវានុវត្ត, តម្រូវការវិនិយោគរបស់ខ្លួនទៅកាន់អ្នកវិនិយោគ ដើម្បីអាចពង្រីកខ្លួនទៅកាន់ថ្នាក់តំបន់ និងអន្ដរជាតិឱ្យកាន់តែទូលំទូលាយ។

ការចូលរួមរបស់ក្រុមធុរកិច្ចថ្មីឌីជីថលកម្ពុជានៅក្នុងកម្មវិធី APAC Summit មិនត្រឹមតែបង្ហាញពីសមត្ថភាពនៃសហគ្រិនកម្ពុជានៅលើវេទិកាអន្តរជាតិទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា ដែលក្រសួងកំពុងពង្រឹងជាបន្តបន្ទាប់។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនពរដល់ក្រុមធុរកិច្ចថ្មីទាំង ៨ ទទួលបានជោគជ័យបន្ដទៀតក្នុងការទាក់ទាញវិនិយោគ និងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់ទីផ្សារថ្មីៗ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner