សិប្បកម្មផលិតទឹកកនៅក្រុងដូនកែវត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ

(ភ្នំពេញ)៖ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗ កន្លងមកនេះ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាមូលដ្ឋាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងសិប្បកម្ម ផលិតទឹកកក សញ្ញានាគមាស ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដំណើរដោយគ្មានកិច្ចសន្យាការពារបបរិស្ថាន និងមានការលេចជ្រាបក្លិនហ្គាស ចេញពីម៉ាស៊ីនផលិតទឹកកក ប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងសិប្បកម្ម។

ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ តាមមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងសិប្បកម្មឱ្យបានត្រឹមត្រូវ ដោយត្រូវផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ស្កាត់កុំឱ្យមានសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅ។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner