អ្នកតាមដានសង្កេតព្រឹត្តិការណ៍សង្គមនិងនយោបាយ ៖ កម្ពុជា គោរព​និងអនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ភ្នំពេញ  អ្នកតាមដានសង្កេតព្រឹត្តិការណ៍សង្គមនិងនយោបាយ បានបញ្ជាក់ថា ចំពោះការអនុវត្តសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺសម្រាប់កម្ពុជាកំពុងគោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់ចំណុចដែលបានព្រៀមព្រៀងគ្នា។ ពោលគឺតាំងពីដើមមកកម្ពុជាតែងតែគោរពរាល់កិច្ចព្រមព្រៀងដែលមានជាធរមាន ដូចជា កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់។

បណ្ឌិត ហេង ម៉េងលី អ្នកតាមដានសង្កេតព្រឹត្តិការណ៍សង្គមនិងនយោបាយ បានបញ្ជាក់ថា ចំពោះការអនុវត្តសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺសម្រាប់កម្ពុជាកំពុងគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់ចំណុចដែលបានព្រៀមព្រៀងគ្នា ពោលគឺតាំងពីដើមមកកម្ពុជាតែងតែគោរពរាល់កិច្ចព្រមព្រៀងដែលមានជាធរមានដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់។ ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ នៅកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺរិតតែមានតម្លៃដ៏ពិសេសវិសាលនៅចំពោះមុខអន្តរជាតិមាន រួមទាំងអាស៊ានទាំងមូល ក៏ដូចជាមហាអំណាចពិភពលោក ដែលមានសហរដ្ឋអាម៉េរិកជាសាក្សីផ្ទាល់ផងដែរ។

បណ្ឌិត ហេង ម៉េងលី បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការទទួលបាននៅកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តមអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន គឺមិនមែនជារឿងចៃដន្យនោះទេ ក៏ប៉ុន្តែវាជាការខិតខំប្រឹងប្រែងដ៏ប៉ិនប្រសព្វ ឈ្លាសវៃ មុតមាំ និងខ្លាំងពូកែរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងនយោបាយការទូត និងនយោបាយការពារជាតិរបស់កម្ពុជា។ 

បណ្ឌិត ហេង ម៉េងលី បានបញ្ជាក់ថា  ឥរិយាបថ និងជំហរ នៃការគោរពកិច្ចព្រមព្រៀងយ៉ាងម៉ឹងម៉ាត់នេះ បានបង្ហាញឲ្យពិភពលោកមើលឃើញថា ប្រទេសកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំ គឺពិតជាមានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការការពារសន្តិភាពជាតិ អន្តរជាតិ និងអាយុជីវិតរបស់ប្រជាជន។ ជាពិសេស ការស្រឡាញ់ប្រជាជនទាំងកម្ពុជា ថៃ តំបន់អាស៊ាន និងពិភពលោកទាំងមូល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីមានការដោះលែងវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលកងទ័ពថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ឱ្យបានវិលត្រឡប់មកវិញឆាប់ៗនេះហើយសង្ឃឹមជឿជាក់ថា ការប្រឹងប្រែងដ៏មុតមាំនេះ នឹងសម្រេចបានជោគជ័យ៕

ដោយ៖ពលជ័យ

ads banner