សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រុមការងារ និងកងកម្លាំងគ្រប់ប្រភេទ បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ ។

សូមរំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈ រាជធានី-ខេត្តមួយចំនួន ក៏រៀបចំពីធីប្រណាំងទូកផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner