ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចព្រឹត្តការណ៍បរិច្ចាគឈាមដ៏ធំមួយទៀតនៅពាក់កណ្ដាល ខែវិច្ឆិកា ខាងមុខនេះ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំជាលើកទី៣ ក្រោមប្រធានបទ «យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា » ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ និង១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៧:០.០នាទីព្រឹករហូតដល់ម៉ោង៥ល្ងាច ។ នេះបើយោងតាម ការបញ្ជាក់ លោក គុជ ឆៃយ៉ា អ្នកចាត់ការទូទៅក្រុម បាល់ទាត់ពិធីករកីឡាកម្ពុជា ថ្លែង ប្រាប់ទូរទស្សន៍AMS អប្សរា នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៥។

លោកថា កម្មវិធីបរិច្ចាគឈាមដែលផ្តួចផ្តើមដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដែលមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានកិត្តិយស នឹងធ្វើឡើងរយៈពេល២ថ្ងៃ .ថ្ងៃទី១៤ដល់១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥។ វាជាលើកទី៣ហើយ បន្ទាប់កម្មវិធីបរិច្ចាគឈាមធំៗ២លើកកន្លងមកទទួលបានជោគជ័យលើសការរំពឹងទុកទៅទៀត។

កម្មវិធីបរិច្ចាគឈាមនេះ ក្រោមប្រធានបទ«យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា គឺអនុញាតឱ្យសាធារណៈជនគ្រប់ស្រទាប់វណ្ណៈចូលរួមបរិច្ចាគឈាម ដោយសេរី គឺគោលដៅយកឈាមដែលទទួលបានពីការបរិច្ចាគមនុស្សធម៌ទាំងអស់យកទៅជួយដល់ជនរងគ្រោះដែលត្រូវការឈាមដើម្បីជួយសង្រ្គោះអាយុជីវិត។

អ្នកចាត់ការទូទៅក្រុម បាល់ទាត់ពិធីករកីឡាកម្ពុជា បានរំលេចទៀតថា ក្រៅពីកម្មវិធីបរិច្ចាគឈាម នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានរៀបចំការប្រកួតបាល់ទាត់មិត្តភាព មនុស្សធម៌ ដោយមានក្រុមបាល់ទាត់ចំនួន៤ចូលរួមប្រកួតមានដូចជា ៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ,ក្រុមបាល់ទាត់តារាកម្ពុជា ,ក្រុមបាល់ទាត់យុវជនស្រលាញ់សន្តិភាព និងក្រុមបាល់ទាត់វ័យចាស់រាជធានីភ្នំពេញ ផងដែរ ។

យុទ្ធនាការបរិច្ចា ឈាមដ៏ធំជាលើកទី៣នេះ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាតក្រហមកម្ពុជា និងដៃគូសហការឧបត្ថម្ភគាំទ្រនានាជាច្រើន។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា ដែលការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីជាចលនាបំផុសស្មារតី ក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្ស បង្ហាញពីទឹកចិត្តការស្រឡាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់ អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ទន្ទឹមជាមួយគ្នានេះ លោក គុជ ឆៃយ៉ា ក៏បានធ្វើការអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម បរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីរួមគ្នាចូលរួមក្នុងកិច្ចការងារមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដ៏ដូចជាជួយដល់សង្គមជាតិយើងនៅថ្ងៃទី១៤ និង១៥ ខែវិច្ឆិ ឆ្នាំ២០២៥ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច ។ ជាមួយគ្នានោះ ក៏សូមបន្តចូលរួមទស្សនា គាំទ្រការប្រកួតបាល់ទាត់មិត្តភាព មនុស្សធម៌ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឲ្យបានច្រើនកុះករ។ វត្តមានរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកំលាំងចិត្ត ការបណ្ដុះឆន្ទះចូលរួមកិច្ចការងារជួយសង្គមជាតិយើង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner