អឺរ៉ុបយល់ព្រមកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៩០% ត្រឹមឆ្នាំ ២០៤០
ព្រុចសែល ៖ សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់៩០% ត្រឹមឆ្នាំ ២០៤០ ប៉ុន្តែមានតែ ៨៥% ប៉ុណ្ណោះដែលនឹងកាត់បន្ថយនៅក្នុងតំបន់ខ្លួនឯង ខណៈដែល ៥%ទៀត នឹងផ្អែកលើកាបូនអុហ្វស៊ិតអន្តរជាតិ។
ភាពបត់បែននេះ ត្រូវបានរិះគន់ដោយក្រុមបរិស្ថានចំពោះការចុះខ្សោយនៃសកម្មភាពអាកាសធាតុពិតប្រាកដរបស់សហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងនេះក៏ត្រូវមានការពិនិត្យឡើងវិញទៅលើប្រព័ន្ធស្រូបកាបូនធម្មជាតិ ដូចជា ព្រៃឈើ និងវាលស្មៅ ដែលមិនអនុវត្តបានតាមការរំពឹងទុក។
ដោយហេតុនេះ ក្រុមបៃតងព្រមានថា គោលដៅកាត់បន្ថយប្រកបដោយប្រសិទ្ធភាពអាចនឹងធ្លាក់ចុះក្រោម ៨៥% ដែលអាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងនឹងមិនទទួលបាននូវជោគជ័យតាមការរំពឹងទុក។
ការសម្រេចនេះកើតឡើងក្នុងពេលដែលការប្តេជ្ញារបស់បណ្តាប្រទេសលើពិភពលោក បានអនុវត្តន៍ឆ្ងាយពីគោលដៅកាត់បន្ថយកំដៅផែនដីក្រោម ១.៥°C ដោយកម្រិតកំដៅផែនដីកើនឡើងនាពេលបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថាអាចឈានដល់ ២.៦–៣.១°C នៅក្នុងសតវត្សនេះ៕
ប្រភព ៖ earth.org
