អ្នកសារព័ត៌មានអាស៊ាន ទៅទស្សនាខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតរថយន្តនៃក្រុមហ៊ុនSGMW នៅក្រុងលាវចូវ
ក្វាងស៊ី៖កាលពីពេលថ្មីៗនេះប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ក្នុងនេះមានទៅពីប្រទេសកម្ពុជាផងដែរ ក្រុមហ៊ុន China Media Group (CMG) និងរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំដំណើរទស្សនកិច្ច
ទៅកាន់រោងចក្រផលិតរថយន្ត,SAIC GM Wuling Automobile Co., Ltd(SGMW នៅក្រុងលាវចូវ ។

តាមការអធិប្បាយរបស់មគ្គទេ្ទសក៍ជូនគណៈប្រតិភូបានឱ្យដឹងថា ក្រុមហ៊ុន SGMWគឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដ៏ធំ របស់ ចិន-ឥណ្ឌូណេស៊ី និងឥណ្ឌា ដែលបង្កើតឡើងដោយ SAIC Motor Corporation Limited (50.1%), General Motors (China) Investment Co., Ltd. (44%) និង Guangxi Automobile Group (5.9%) ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៨ ដែលពេលនោះ ឈ្មោះថា Liuzhou Power Machinery Factory ។
បច្ចុប្បន្ន SGMW ដំណើរការមូលដ្ឋានផលិតកម្ម នៅ Liuzhou, Qingdao, Chongqing, Indonesia និង India ដែលស្ថិតក្រោមការគ្រប់គ្រងដោយ SAIC ។

សព្វថ្ងៃ SGMW បានបង្កើតកន្លែងលក់ និងសេវាកម្មជាង ២.៨០០កន្លែងនៅទូទាំងប្រទេសចិន ជាមួយនឹងការនាំចេញគ្របដណ្តប់ប្រទេស និងតំបន់ចំនួន ១០៥ នៅអាម៉េរិកកណ្តាល និងអាម៉េរិកខាងត្បូង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
ជាមួយបរិមាណលក់សរុបលើសពី៣០លានគ្រឿង ធ្វើឱ្យ SGMWក្លាយជាសហគ្រាស ផលិតរថយន្តរបស់ចិន ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ។ក្នុងចំណោមនោះការលក់រថយន្តថាមពលថ្មី (NEVs) បានកើនលើសចំនួន៣លានគ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងពិភពលោក។
ម៉ាកសញ្ញាផលិតផលធំៗចំនួនបីរបស់SGMW គឺ “Wuling Red Badge”, “Wuling Silver Badge” និង” Baojun”។

នៅក្នុងខែកញ្ញាឆ្នាំ ២០២៥ ក្រុមហ៊ុន SGMW សម្រេចបាននូវបរិមាណលក់រថយន្តចំនួន ១៥៥. ៥៧៩ គ្រឿង ដោយការលក់រថយន្ត( NEV) បានលើសពីសញ្ញាសម្គាល់ ១០ម៉ឺនគ្រឿងជាលើកដំបូងក្នុងឆ្នាំនេះ ដែលឈានដល់ ១០.៥៩៣ គ្រឿង។សរុបគិតចាប់ពីខែមករា ដល់ខែកញ្ញា ការលក់ជាសកលរបស់ SGMW មានចំនួន ១.១៧៥.៤៦៤ គ្រឿងកើនឡើង១៣.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមទាំងនេះ ការលក់ NEV បានកើនឡើងដល់៦៦៨. ៣៥៩ គ្រឿង គឺកើនឡើង ៤៨.៣ភាគរយ ៕
អត្ថបទនិងរូបភាព៖AMS

