ទេសចរជាតិ អន្តរជាតិជាង២,៣លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ

ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះ​ខែ អកអំបុក​រយៈពេលបីថ្ងៃ(ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥)នៅទូទាំងប្រទេសប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ បានធ្វើ​ដំណើរកម្សាន្តសរុបប្រមាណ ២ ៣៦៤ ៤០៧ នាក់ ។ក្នុងនេះទេសចរជាតិ និងប្រជាពលរដ្ឋខ្មែរប្រមាណ ២ ៣២០ ១៩៩ នាក់និងទេសចរបរទេស ប្រមាណ ៤៤ ២០៨ នាក់។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖១. ខេត្តសៀមរាប៖ ៣៦៨ ២៤៦ នាក់ ,២. ខេត្តព្រះសីហនុ៖៣២១ ០៧៦ នាក់,៣. រាជធានីភ្នំពេញ៖ ៣០២ ៦៥៩ នាក់,៤. ខេត្តកំពត៖ ១៩៥ ៦៩១ នាក់និង៥. ខេត្តប៉ៃលិន៖ ១៨៩ ២១៨ នាក់ ។

គួររំលឹកថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤​ក្នុងរយៈពេលបីថ្ងៃដោយមានពិធីអុំទូកនៅរាជធានីភ្នំពេញផង កម្ពុជាទាក់ទាញបានភ្ញៀវទេសចរសរុប ៧.៨៤៤.៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨៩.២៩៦នាក់។

ឆ្នាំ២០២៤រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេ មានចំនួន៦.២៩២.១៨៧នាក់, បន្ទាប់មកខេត្ត​សៀមរាបចំនួន ៣៤៨.២២៩នាក់, ក្រុងព្រះសីហនុ ៣១១.៤៧២នាក់, ខេត្តប៉ៃលិន ១៩៨.៥០៨នាក់, ខេត្តកំពត ១៣៤.៦២២នាក់, ខេត្តបាត់ដំបង ១១០.៤៨៩នាក់។

ចំណែកខេត្តផ្សេងៗទៀតមាន៖ខេត្តកែបទទួលបានភ្ញៀវទេសចរចំនួន ៩៩.២៧៩នាក់, ខេត្តស្វាយរៀង ៧៧.០៨៧នាក់, ខេត្តមណ្ឌលគិរី ៥២.៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩.៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦.២៩១នាក់, ខេត្តតាកែវ ៣៣.៩៣៦នាក់, ខេត្តកោះកុង ៣១.៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២.៦៩៧នាក់, ខេត្តកណ្តាល ២១.៦៨៩នាក់, ខេត្តរតនគិរី ២១.០៦៧នាក់, ខេត្តស្ទឹងត្រែង ១៤.៥៦៦នាក់, ខេត្តព្រះវិហារ ១៣.៣៦៤នាក់, ខេត្តឧត្តរមានជ័យ ១២.៥៥២នាក់, ខេត្តបន្ទាយមានជ័យ ១២.០៣២នាក់, ខេត្តកំពង់ចាម ៩.៨៣៨នាក់, ខេត្តត្បូងឃ្មុំ ៧.១១៤នាក់, ខេត្តកំពង់ធំ ៦.៥៩២នាក់, ខេត្តក្រចេះ ៤.១៥១ និងខេត្តព្រៃវែងចំនួន ២.៣៦៧នាក់៕

ដោយ៖ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner