រោងម៉ាស៊ីនកិនស្រូវដៃគូក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទបានឲ្យដឹងនៅយប់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៥ថា ៖ រោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត ១៥០០០តោនបន្ថែមទៀត ពីពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
ក្រសួងកសិកម្មបានឲ្យដឹងដែរថាខណៈពេលដែលការប្រមូលផលនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែនេះ មន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាលំហូរនៃការប្រមូលទិញ និងជួយធានាមិនឱ្យមានការកកស្ទះនៅតាមទីវាលនោះឡើយ៕
ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។