ចែករំលែកការលំបាកសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួនជាង៣០០គ្រួសារនៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ប្រជាពលរដ្ឋងាយរងគ្រោះ ជនខ្វះខាត ជនចាស់ជរា ស្ត្រីម៉េម៉ាយ ជនពិការ កុមារកំព្រា និងរងគ្រោះធម្មជាតិ ចំនួន៣៣២គ្រួសារ មកពីសង្កាត់ចំនួនបួនក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្បែរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងក្រុងស្ទឹងត្រែង។
ប្រជាពលរដ្ឋទាំង៣៣២នាក់នេះ មកពីសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គី ។
ក្នុងឱកាសនេះឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ សម្តេចធិបតីនិងលោកជំទាវបណ្ឌិតបានផ្តល់ជំនួយបឋមនេះ។
សូមជម្រាបថា អំណោយមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងមី ៕
ដោយ៖ដេង ម៉ាវិន



