លោក បៃដិន រិះគន់លោក ត្រាំ ថា ធ្វើឱ្យអាមេរិកបាក់មុខលើឆាកអន្តរជាតិ

វ៉ាស៊ីនតោន ៖ នៅក្នុងសន្ទរកថាដ៏រំជួលចិត្តមួយ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “ពេលវេលាដ៏ខ្មៅងងឹតបំផុត” ដោយលោកបានដិះដៀលមិនសំចៃមាត់លើអ្នកស្នងតំណែងរបស់គាត់ គឺលោក ដូណាល់ ត្រាំ ថាបានធ្វើឱ្យប្រទេសជាតិមានភាពអាម៉ាស់ ក្នុងនាមជាមហាអំណាចពិភពលោកលើឆាកអន្តរជាតិ។

អំឡុងពិធីជប់លៀងរ៉ៃអង្គាសប្រាក់របស់គណបក្សប្រជាធិបតេយ្យនៅទីក្រុង Omaha កាលពីថ្ងៃសុក្រ អតីតមេដឹកនាំអាមេរិករូបនេះ បានថ្កោលទោសលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការធ្វើឱ្យប្រទេសជាតិធ្លាក់ជ្រៅក្នុងភាពស្រែកឃ្លានកាន់តែអាក្រក់ទៅៗ។

បន្ថែមលើនេះ លោក បៃដិន ដែលមានវ័យ៨២ឆ្នាំរូបនេះ ក៏បានចោទប្រកាន់លោក ត្រាំ ចំៗផងដែរថា បានបំផ្លាញច្បាប់ទម្លាប់សេតវិមាន ព្រមទាំងរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ ហើយឆ្លៀតពង្រឹងអំណាចក្នុងវង្សត្រកូលរបស់ខ្លួន។ ភ្លាមៗ ទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសេតវិមាននៅមិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបណាមួយនៅឡើយទេ។

សូមរម្លឹកថា លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជោគជ័យលើការបោះឆ្នោតប្រជែងជាមួយលោក ដូណាល់ ត្រាំ។

ផ្ទុយពីលោក ដូណាល់ ត្រាំ , លោក ចូ បៃដិន ធ្លាប់បានប្រកាសថា លោកនឹងស្ដារមុខមាត់របស់សហរដ្ឋអាមេរិក ដោយឈរលើគុណតម្លៃប្រជាធិបតេយ្យ និងភាពជាអំណាចរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner