បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ ប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ ៩វិច្ឆិកា ឆ្នាំ២០២៥ ដែលជាទិវា ប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានឡើយ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី វីរកងទ័ពដែលបាន ពលីជីវិតក្នុងសម័យសង្គ្រាម ស៊ីវិលនៅកម្ពុជា ជាការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។
ពិធីបានប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
ដោយ៖ ប៊ុន រដ្ឋា