អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិនានា

បាត់ដំបង៖អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តឯកឧត្តម សុខ លូ
បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានាដែលបង្កឡើងដោយគ្រោះធម្មជាតិ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះ​បំផុតដែលមាន​ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងគ្រួសារពលករ ចំនួន១៧១​គ្រួសារមកពីភូមិចំនួន១៥ ក្នុងឃុំក្តុលតាហែន ស្រុកបវេលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម សុខ លូ បន្ទាប់ពីលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកការអាណិតអាសូរពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្វែង​យល់​បន្ថែម​ពីភាពរឹងមាំនៃលំនៅឋានរបស់ខ្លួន ដើម្បីបង្ការ និងការពារពីហានិភ័យដែលបង្កដោយគ្រោះធម្មជាតិ ពីព្រោះ​នៅពេលមានភ្លៀងធ្លាក់តែងភ្ជាប់មកជាមួយនឹងខ្យល់កន្រ្តាក់លាយឡំនឹងផ្គររន្ទះអាចបង្កជាគ្រោះថ្នាក់​បំផ្លិច​បំផ្លាញ​ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុង​ប្រយ័ត្នឱ្យ​បាន​គ្រប់ៗគ្នា។ជាមួយគ្នានេះក៏ត្រូវបង្កើន​ការប្រុងប្រយត្ន័​ចំពោះគ្រោះអគ្គិភ័យផងដែរ ខណៈរដូវរំហើយនិងរដូវក្តៅបាន
ចូលមកដល់៕

អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner