ឯកឧត្តម អ៊ឹង សុខឧត្តម បានអញ្ជើញជាអធិបតីក្នុង វេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង (Mekong-Lancang Cybersecurity Forum and Cyber-Drill)

(ខេត្តសៀមរាប)៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោកជំទាវ ទូច សុផារត្ន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម CHEN Cong អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង (Mekong-Lancang Cybersecurity Forum and Cyber-Drill) នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញតំណាងស្ថាប័នរដ្ឋនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សរុបប្រមាណ ៣៥រូប។

វេទិកានេះរៀបចំឡើងក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងចែករំលែក និងពង្រឹងចំណេះដឹងទៅលើយុទ្ធសាស្ត្រសន្តិសុខសាយប័ររវាងបណ្ដាប្រទេសមេគង្គ-ឡានឆាង រួមមានការឆ្លើយតបការគំរាមកំហែង ឬឧប្បត្តិហេតុសាយប័រ និងការអនុវត្តលំហាត់សមយុទ្ធ៕

ដោយ ៖ ង៉ាន់ តិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner