ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់៖ ថៃបោកប្រោសចិត្តរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង

ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព!
គ្រាន់តែចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វើគ្មានការអៀនខ្មាស់!

១. ផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី៖ ឈរលើភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ឬគ្រាប់មីនដាក់ថ្មីជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តើការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? តេីអ្វីជាមូលហេតុពិតប្រាកដនៃបញ្ហា ដោយការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា?

២. គ្រាប់បែកចង្កោមប្រភេទM85 របស់ថៃសំណល់សង្គ្រាម ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ ដោយបកស្រាយថាគ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង self destruction គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែងប្រសិនជាចង់ឃេីញពិតប្រាកដ។

៣. ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានម្នាក់ស្លាប់និងរងរបួសចំនួន៣ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។ ឥឡូវក្រសួងមហាផ្ទៃបានស៊េីបអង្កេតនិងមានភស្តុតាងគ្រប់គ្រាន់ មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហាររបស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់និងរងរបួសស្អីនោះទេ!!

សង្គមស៊ីវិល័យនិងសម័យឌីយីថល យុទ្ធសាស្ត្រប្រែនិងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡើយ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner