លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់ ខេត្តស្ទឹងត្រែងដើម្បីសួរសុខទុក្ខនិងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលបានពលីក្នុង បុព្វហេតុ ការពារទឹកដី។

ក្នុងឱកាសនេះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ​បរិភោគបន្ថែមទៀតក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូច​ជាការសិក្សា​ដល់កូនៗរបស់វីរកងទ័ពផងដែរ៕
ដោយ៖ដេង ម៉ាវីន

ads banner