សកម្មជន គណបក្សផ្សេង មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានស្វាគម​ន៍​សកម្មជនគណបក្សផ្សេង ចំនួន ៦៣នាក់ ដែលបាន​ចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​កម្ពុជា ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមវត្តមាន ឯកឧត្ដម ហេង ធូ សមាជិកគណៈកម្មាធិ​ការ​កណ្ដាល និងជាអនុប្រធានក្រុមការងារ គណបក្ស​ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបន្ទាយស្រី នាថ្ងៃទី ១៥វិច្ឆិកា ។ 

ឯកឧត្ដម ហេង ធូ បានស្វាគមន៍បងប្អូនសកម្មជន នៃ​គណ​បក្សផ្សេងៗ ដែលបានយល់ច្បាស់នូវតម្លៃសន្តិភាព ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល របស់គណ​បក្ស​ប្រជាជនកម្ពុជា និងបានស្ម័គ្រចិត្តចូលរូម​ជីវភាព​​​ន​យោ​​បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកើត​ឡើ​ងពីការបោះឆ្នោតគាំទ្រពីសំណាក បងប្អូនប្រជា​​​​​​​ពលរ​ដ្ឋ​ទូទាំងប្រទេស បោះឆ្នោតជាលក្ខណៈសកល ប្រកប​ដោយ សេរីភាព តម្លាភាព និងប្រជាធិបតេយ្យភាព គណ​បក្ស​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាជនកម្ពុជា បានដឹកនាំតាមគោលនយោបាយ​ច្បាស់លាស់របស់គណបក្សប្រកបដោយ សេចក្ដីថ្លៃថ្នូរ កិត្តិយស យកអស់កម្លាំងកាយចិត្ត ដឹងសុខទុក្ខ របស់ប្រ​ជា​ពលរដ្ឋ ថែរក្សាបាននូវសុខសន្តិភាពយូរអង្វែង ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់សមាជិក​គណ​បក្សថ្មី ចំនួន២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល អង្ករ១០គីឡូក្រាម ទឹកត្រី០១យួរ ទឹក​ស៊ីអ៉ីវ០២យួរ និងបានឧបត្ថម្ភដល់ក្រុមការងារភូមិ ឃុំ ស្រុក ចំនួន ៤០នាក់ក្នុងម្នាក់ៗ ២០,០០០រៀលផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner