អណ្តើកសមុទ្រចំនួន ២ក្បាល ត្រូវបានព្រលែងចូល​សមុទ្រ​វិញ ក្រោយទទួលបានពីអ្នកនេសាទ នៅខេត្តកែប

(កែប)÷ ប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្ត កែប បានប្រគល់អណ្តើកសមុទ្រ (ល្មិច)ចំនួន២ក្បាល មកឲ្យ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈ ស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយ អណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ នឹងព្រលែង ចូលសមុទ្រវិញ ។

ការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើង ក្រោម អធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ។

តាមការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ កសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូ ក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើក ឈ្មោល មានទម្ងន់ ១៤គីឡួក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹង​ប្រវែង៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។

យ៉ាងណាមិញ មួយរយ:ចុងក្រោយនេះ អ្នកនេសាទ​តែង​តែប្រទះនិងចាប់បានដោយចៃដន្យ នូវពពួកសត្វសមុទ្រ កម្រៗជាច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ​ ដើម្បីលែងចូលក្នុងសមុទ្រវិញ។ ដែលនេះសបញ្ជាក់​ពី​ការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងមាន​ស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្តផងដែរ៕

ដោយ ៖ សិលា សារិន

ads banner