កីឡាករ វាយកូនគោលធ្លាប់ឈ្នះ Tiger Woods និយាយថា លោកពេញចិត្តកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក Michael Campbell ជាកីឡាករវាយកូនគោលដ៏ល្បីមួយរូបធ្លាប់មានប្រវត្តយកឈ្នះកីឡាករវាយកូនគោលំដាប់ពិភពលោក Tiger Woods នាឱកាសចូលរួម​ក្នុងពិធីបើក​ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship កាល​ពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែង​ប្រាប់អ្នក​យកព័ត៌មានកម្ពុជាថា លោក​ពិតជារីករាយដែល​បាន​មកដល់ប្រទេសកម្ពុជាជាលើកដំបូង ។ លោ​ក​ពេញចិត្តទីលានកូនហ្គោលរបស់កម្ពុជាយ៉ាង​ខ្លាំង។ ប្រជាជនកម្ពុជាពិតជារួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចយ៉ាងល្អ។

លោកថា សម្រាប់លោកជាកីឡាករវាយកូនគោល​អន្តរជាតិ លោកពិតជាពេញចិត្តខ្លាំងណាស់ សម្រា​ប់​ការរៀបចំការប្រកួតវាយកូនគោល Legends Tour នៅលើទឹកដីប្រទេសកម្ពុជា ព្រោះវត្តមានរបស់ពួកយើងមកដល់កម្ពុជាជាផ្នែកមួយជួយជំរុញឱ្យកីឡាវាយកូនគោលនៅកម្ពុជាកាន់តែផុសផុល។

បុរសអាយុ ៥៦ឆ្នាំជនជាតិនូវែលហ្សេឡង់រូបនេះ ថែមទាំងបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះប្រាសាទរអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុនៅក្នុង​ពិភព​លោក ហើយលោកនិងទៅដល់នៅថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយនេះ។ លោកធ្លាប់លឺ និងដឹងខ្លះៗ​ពីប្រា​សាទ​ដ៏អស្ចារ្យរបស់កម្ពុជាតាំងពីតូចមកម្លេះ តាម​រយៈការអានសៀវភៅ និងមើលទូរទស្សន៍។ដូច្នោះហើយ មកដល់កម្ពុជាអ្វីដែលខ្ញុំចង់ទៅ​ស្គាល់​បំផុតនោះ គឺប្រាសាទរអង្គរវត្ត។

សូមរំលឹកថា លោក Michael Campbell កីឡាករវាយកូនគោលជនជាតិនូវែលហ្សេឡង់ធ្លាប់ឈ្នះជើងឯក U.S Open កាលឆ្នាំ២០០៥ លោកក៏ធ្លាប់ប្រកួតឈ្នះកីឡាករវាយកូនគោលល្បីរបស់ពិភពលោក Tiger Woodsផងដែរ។ក្នុងចំណោមកីឡាករកូនគោលអន្តរជាតិ ៦០នាក់ ប្រកួតក្នុងព្រឹត្តិការណ៍ Vattanac Legends Championship ដែលជាការប្រកួតលំដាប់ពិភព​លោករៀបចំលើកដំបូងនៅកម្ពុជាពីថ្ងៃទី២១ ដល់​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡា​វាយ​កូនគោលវឌ្ឍនៈហ្គោលរីហ្សត លោក Michael Campbell ក៏ចូលរួមប្រជែងដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner