អភិបាលខណ្ឌសែនសុខ ចុះពិនិត្យការអ៊ុតគំនូសចរាចរណ៍ លើកំណាត់មហាវិថី ក្នុងសង្កាត់ភ្នំពេញថ្មី
(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យការអ៊ុតគំនូសចរាចរណ៍ នៅលើកំណាត់មហាវិថីលេខ១០១៩ (ភ្នំពេញ -ហាណូយ ) ក្នុងសង្កាត់ ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដេីម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋធ្វេីដំណេីរ ក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ច លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ មកជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងបានផ្ទេរ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខវិញ ។
នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ៕





ដោយ វណ្ណលុក