វៀតណាមដាក់មហិច្ឆតាប្រើប្រាស់ថាមពលបៃតងសុទ្ធក្នុងទីក្រុងធំៗនៅត្រឹមឆ្នាំ ២០៣០

ហាណូយ ៖ ប្រទេសវៀតណាមដាក់គោលដៅប្រកបដោយមហិច្ឆតាធ្វើឱ្យយានយន្តដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ប្រើប្រាស់ថាមពលស្អាត, បៃតង និងមិនប៉ះពាល់ដល់បរិស្ថាននៅឆ្នាំត្រឹម ២០៣០។

បើតាមរបាយការណ៍, វៀតណាមក៏មានគោលបំណងបង្កើតឱ្យមានអគារប្រើប្រាស់ថាមពលបៃតងចំនួន ១.២០០កន្លែងនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០៣០ផងដែរ។ គោលដៅនេះ ត្រូវបានកំណត់ក្រោមផែនការសកម្មភាពជាតិ ដែលទើបអនុម័តថ្មី ស្តីពីការកាត់បន្ថយខ្យល់កង្វក់ និងការគ្រប់គ្រងគុណភាពខ្យល់។

ផែនការដែលត្រូវបានរៀបចំឡើងសម្រាប់រយៈពេលពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ ២០៤៥ ក៏បានអំពាវនាវឱ្យមានគោលនយោបាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរយានយន្តរត់ឈ្នួល, រថយន្តកក់សេវាតាមទូរស័ព្ទ និងយានយន្តដឹកជញ្ជូនផ្អែកលើបច្ចេកវិទ្យាឲ្យទៅជាថាមពលស្អាត, បៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។

ស្ថិតក្រោមផែនការនេះទៀតសោត កំហាប់ភាគល្អិតក្នុងខ្យល់ PM2.5 ជាមធ្យមប្រចាំឆ្នាំរបស់ទីក្រុងហាណូយ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោម ៤០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅត្រឹមឆ្នាំ ២០៣០ ហើយនេះជាការធ្លាក់ចុះ ២០ភាគរយពីកម្រិតមធ្យមឆ្នាំ ២០២៤៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner