គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៧០នាក់ ទទួលបានការបើកប្រាក់គោលនយោបាយឧបត្ថម្ភ

ភ្នំពេញ៖ដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជាប្រធានកិត្តយស​គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ក្នុងនោះមានសម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន ជាប្រធាន នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបើកប្រាក់គោលនយោបាយ​ជូនគ្រួសារ​យុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៧០នាក់ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ជាមួយនឹងការផ្តាំផ្ញើឱ្យ
ថែរក្សាសុខភាពឱ្យបានល្អ។

ទាក់ទងនឹងការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកថា ជាគំនិតផ្តួច​ផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេ្ទសក៍ឯក និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ដែលមានគោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារី ដែលបានចូលបម្រីកងទ័ពចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំគ្រប់គ្រងបញ្ជាដោយផ្ទាល់របស់សម្តេចតេជោនាពេលនោះតែប៉ុណ្ណោះ។

សូមជម្រាបថា ចំពោះយុទ្ធមិត្តចំនួន ៦៧០នាក់នេះ ត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌទៅក្រសួងការពារជាតិ តាម​គោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលឋានន្តរសក្តិវរសេនីយ៍ទោ និងដាក់ឱ្យចូល​សោធននិវត្តន៍ ដើម្បីបានប្រាក់បៀវត្សសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់ស្របតាមគុណបំណាច់ និងពលិកម្មដើម្បី​ជាតិមាតុភូមិ ពិសេសបានរួមដំណើរជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងបុព្វហេតុតស៊ូរំដោះជាតិពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។

សូមជម្រាបជូនថា គិតមកដល់បច្ចុប្បន្នក្នុងចំណោមយុទ្ធមិត្តចំនួន ៦៧០នាក់ បានទទួលមរណភាពចំនួន ៦២នាក់ ហើយ៕


រូបភាព៖ ថេត វិចិត្រ អត្ថបទ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner