អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម នៅស្រុកឯកភ្នំ ត្រូវបានសម្ពោធ
បាត់ដំបង៖ក្នុងសប្ដាហ៍នេះរដ្ឋបាលខេត្តបាត់ដំបង ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍បានរួមគ្នាសម្ពោធអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម នៅស្រុកឯកភ្នំ ក្រោមអធិបតីភាពឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុជននិងកីឡា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃអង្គការដៃគូអភិវឌ្ឍន៍ជាម្ចាស់ជំនួយ។

អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញាមួយខ្នង ដែលទទួលនូវការសម្ពោធនេះមានបណ្ដោយ៤០ម៉ែត្រ ទទឹងប្រាំបួនម៉ែត្រ មានប្រាំបន្ទប់ និងបន្ទប់អនាម័យមួយខ្នង ។អគារផ្តល់ដោយអង្គការករុណាបាត់ដំបង និងសាងសង់ក្នុងបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្រុកឯកភ្នំ ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយនិងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយឧបត្ថម្ភកសាងអគារសិក្សានេះឡើង ដែលជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹមពិតជាមានសារៈសំខាន់បំផុតសម្រាប់សិស្សទាំងនេះ និងមាតាបិតា អាណាព្យាបាលរបស់ពួកគេ។

ចំណែកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ បានចូលរួមអបអរសាទរចំណោះសមិទ្ធផលថ្មីដែលខេត្តបាត់ដំបង ពិសេសស្រុកឯកភ្នំផ្ទាល់ទទួលបាននៅថ្ងៃ។ជាមួយនឹងការលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង
ឮអប់រំ រាជរដ្ឋាភិបាលចំពោះក្មួយៗដែលមានពិការភាពសតិបញ្ញា ឯកឧត្តមរដ្ឋលេខាធិការក្នុងនាមក្រសួងនិងឯកឧត្តមផ្ទាល់សូមអរគុណដល់ម្ចាស់ជំនួយផនិងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការកសាងសមិទ្ធផលសាលារៀននេះឡើង ៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.




