សម្តេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ​សពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន

(ស្វាយរៀង)៖ ‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាង​រាស្ត្រ​មណ្ឌលស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ​សពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នា​រសៀល​ថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ត​ស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយ​រៀង ។

គួររំលឹកផងថា វីរៈកងទ័ពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈបម្រើការងារ​នៅកង​ពល​តូចថ្មើរជើងលេខ២១ ភូមិភាគ២ ឈរជើងនៅតំបន់​ប្រា​សាទតាមាន់ធំ បានទទួលមរណភាពក្នុងពេល​បំពេញ​បេសកកម្មនៅជួរមុខ កាលពីថ្ងៃអង្គារ៍ ១៣រោច ខែ​កត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:៤៥នាទី ក្នុង​ជន្មាយុ ៥២ឆ្នាំ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គ​ហ​បណ្ឌិត​ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី នួន សារី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈ​បារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែ​រក្សា​ដួង​វិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បាន​ទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាត​ឡើយ ៕

រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner