ទឹកជំនន់បំផ្លាញសេដ្ឋកិច្ចវៀតណាមជាង ៣៥០លានដុល្លារ ខណៈអ្នកស្លាប់កើនដល់ ៧២នាក់

ហាណូយ ៖ យោងតាមការប៉ាន់ស្មានដំបូងបង្ហាញថា វៀតណាមបានខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីទឹកជំនន់មានចំនួនជិត ៩ពាន់ពាន់លានដុង ឬប្រហែល ៣៥៨លានដុល្លារ។

ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគកណ្តាលប្រទេសវៀតណាម បានកើនឡើងដល់ ៧២នាក់ និង១៣នាក់ទៀតកំពុងបន្តបាត់ខ្លួន គិតត្រឹមរសៀលថ្ងៃសៅរ៍ នេះបើតាមប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វៀតណាម។

ក្រសួងសំណង់វៀតណាមនិយាយថា រថភ្លើងដឹកអ្នកដំណើរចំនួន ៣៣គ្រឿងបានផ្អាកបម្រើសេវាកម្មបណ្តោះអាសន្ន។

រីឯក្រសួងបរិស្ថានបានបន្ថែមថា ផ្លូវហាយវេជាច្រើននៅតែមិនអាចឆ្លងកាត់បាននៅថ្ងៃសៅរ៍ ហើយមនុស្ស ៣០០,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការដាច់ចរន្តអគ្គិសនី ដែលដំបូងឡើយបានប៉ះពាល់ដល់មនុស្សជាង១លាននាក់។

បើតាមការិយាល័យស្ថិតិជាតិវៀតណាម, គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្ស ២៧៩នាក់ស្លាប់ ឬបាត់ខ្លួននៅក្នុងប្រទេសវៀតណាម និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចជាង ២ពាន់លានដុល្លារ នៅចន្លោះខែមករា និងខែតុលា។

គួរកត់សម្គាល់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាយនឹងជួបភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខែមិថុនា និងខែកញ្ញា ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយថ្វីដៃមនុស្ស ដែលធ្វើឱ្យអាកាសធាតុអាក្រក់កើតឡើងកាន់តែញឹកញាប់ និងបង្កការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ៕

ប្រភព ៖ ស៊ីនហួរ និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

V: Vietnam flooding collapses houses after relentless rain

V: Flooding submerges streets of Vietnam after relentless rain

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner