”អវសានអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម”
ផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការបោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #អវសាន #អាណត្តិទី១