ឆេះអគារស្នាក់នៅក្នុងទីក្រុងហុងកុង ស្លាប់មនុស្ស ៤ នាក់
ហុងកុង ៖ យ៉ាងហោចណាស់ស្លាប់មនុស្ស ៤នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យម្នាក់ដែរ ដោយសារគ្រោះអគ្គីភ័យដ៏ធំមួយបានលេបត្របាក់អគារស្នាក់នៅមួយកន្លែងក្នុងទីក្រុងហុងកុង ក្នុងថ្ងៃពុធនេះ។

ហេតុការណ៍នេះ កើតឡើងនៅខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង ក្នុងតំបន់អគារស្នាក់នៅ ហៅថា Wang Fuk Court ដែលប្រមូលផ្តុំអគារខ្ពស់ៗសរុប៨ខ្នង សម្រាប់ផ្តល់បន្ទប់ស្នាក់នៅជិត២.០០០បន្ទប់។

សេវាពន្លត់អគ្គីភ័យបានប្រាប់ BBC ថា ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ គឺជាអ្នកពន្លត់អគ្គីភ័យ
មនុស្សមួយចំនួនត្រូវបានគេរាយការណ៍ថានៅតែជាប់នៅក្នុងអគារនៅឡើយ ទោះបីជាមិនទាន់មានការបញ្ជាក់ក៏ដោយ

អគ្គីភ័យនេះ ត្រូវបានគេចាត់ថ្នាក់ជាកម្រិត៥ គឺជាកម្រិតធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុងហុងកុង
សូមរម្លឹកថា អគ្គិភ័យនេះបានកើតឡើងលើកឡើងលើកដំបូង ក្នុងរយៈពេល ១៧ឆ្នាំ។
នៅឆ្នាំ ២០០៨ អគារ Cornwall Court ក្នុងសង្កាត់ពាណិជ្ជកម្ម Mong Kok ក៏ត្រូវបានអគ្គិភ័យកម្រិត៥ឆាបឆេះផងដែរ។

មានមនុស្ស ៤នាក់បានស្លាប់ក្នុងអំឡុងពេលកើតហេតុ។ អគារពាណិជ្ជកម្មនោះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦២៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
