ប្រជាជនងាយរងគ្រោះបំផុត ៨១១គ្រួសារក្នុងខេត្តកំពង់ធំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

កំពង់ធំ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបន្តចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយក​អំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុតមានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមាន​កូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៨១១គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ ។

ឱកាសនោះជួបនិងផ្តល់អំណោយផ្ទាល់កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា លោកជំទាវអគ្គលេខាធិការ បានពនាំនូវប្រសាសន៍​ផ្ដាំផ្ញើសាក​សួរ​សុខទុក្ខដោយក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំង​យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព​រស់នៅរបស់បងប្អូនប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ធំ។លោកជំទាវបានគូសរំលេចថា កាកបាទ​ក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់​ជាទី​បំផុតចំពោះប្រជាជនងាយរងគ្រោះមានការខ្វះខាតជីវភាពក្នុងការរស់នៅដែលត្រូវការឱ្យជួយ។

សូមជម្រាបជូនថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner