នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បដិសេធនិងច្រានចោលទាំងស្រុងចំពោះការបកស្រាយមួលបង្កាច់ និងកាឡៃការពិតរបស់លោក អ៊ុំ សំអាន
អត្ថបទដោយ៖
ពលជ័យ
នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា ដែលគេស្គាល់ថា ចលនាម៉ូលីណាកា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំងចំពោះការបកស្រាយមួលបង្កាច់ និងកាឡៃការពិតរបស់លោក អ៊ុំ សំអាន កាលពីពេលថ្មីៗនេះ។
នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានបដិសេធនិងច្រានចោលទាំងស្រុងចំពោះទង្វើបំភ័ន្តមតិនេះ និងបានគូសបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖
១-ការលើកឡើងរបស់ខ្ញុំក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៥ កញ្ញា ២០២៥ គឺជាការបង្ហាញពីប្រវត្តិនៃចលនាតស៊ូដែលធ្លាប់បានឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានស្គាល់ទីតាំងបង្គោលព្រំដែន មួយចំនួនក្នុងអតីតកាល។
២-ខ្ញុំមានជំនឿ និងសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្ត្រក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយប្រសិទ្ធភាពសំដៅការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យ៕
ដោយ៖ពលជ័យ
