យានអវកាស Soyuz នាំយកអវកាសយានិករុស្ស៊ី-អាមេរិកទៅស្ថានីយ៍ ISS
មូស្គូ ៖ យានអវកាស Soyuz MS-28 របស់រុស្ស៊ី នាំយកអវកាសយានិករុស្ស៊ី ២នាក់ និងអវកាយានិកណាសាម្នាក់ ហោះចេញពីផែនដីសំដៅទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
បើតាមប្រភពពី The straits times, រ៉ុក្តែតរុស្ស៊ី Soyuz 2.1a បានហោះចេញពីទីតាំងបាញ់បង្ហោះ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាម៉ោង ១២និង២៨នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។
អវកាសយានិកនៅក្នុងយាននោះ រួមមានមេបញ្ជាការរុស្ស៊ី លោក Sergei Kud-Sverchkov ដែលនេះជាហោះហើរទៅទីអវកាសលើកទី២របស់គាត់, អវកាសយានិករុស្សី លោក Sergei Mikayev និងអវកាសយានិករបស់អង្គការណាសា លោក Christopher Williams ដោយពួកគេទាំងពីរនាក់ ទើបហោះហើរទៅកាន់ទីអវកាសជាលើកដំបូង។
បន្ទាប់ពីហោះឡើងផុតពីដី យានអវកាស Soyuz ត្រូវបានកំណត់ធ្វើដំណើរជុំវិញផែនដីចំនួនពីរដង មុនពេលចូលចតដោយស្វ័យប្រវត្តិជាមួយនឹងម៉ូឌុល ISS Rassvet នៅវេលាម៉ោង ១២និង៣៨នាទី (ម៉ោងក្នុងតំបន់) នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅពេលចូលចតជោគជ័យ អវកាសយានិកទាំងអស់នឹងចូលទៅក្នុងស្ថានីយ ISS ជាទីដែលពួកគេនឹងត្រូវចំណាយពេលនៅទីនោះចំនួន៨ខែ។ ហើយការវិលត្រឡប់របស់ពួកគេមកកាន់ផែនដីវិញ បច្ចុប្បន្នត្រូវបានគ្រោងទុកនៅចុងខែកក្កដា ឆ្នាំ២០២៦៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា


