រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាល​ទី៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល​ទី៧ ក្រោមអធិបតីដ៏ខ្ពងខ្ពស់ សម្តេចមហារដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន ៥មាន៖

ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល​ទី៧។

ទី២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់​រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើក​ទី៥ នីតិកាលទី៧។

ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ទី៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ៖

-កិច្ចព្រមព្រៀ​ងរវាង​រាជរដ្ឋាភិ​បាល​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិតឡាវ ស្ដីពីការ​លុបបំបាត់ការយកពន្ធត្រួត​គ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ​ការ​គេច​វេះពន្ធនិងការចៀសវាង​ពន្ធ​។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការ​លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀស​វាង​ពន្ធ​។

-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង​រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀស​វាង​ការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង បន្លំពន្ធ​ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ៕

ដោយ ៖ ហេង សម្បត្តិ និង ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner