លោក តាន់ ហ្វីលីស បានតែងតាំងជាប្រធានមន្ទីរ​មន្ទីរប្រៃសណីយ៍ ថ្មី នៃ ខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោក តាន់ ហ្វីលីស ត្រូវបានប្រកាស​តែង​តាំង​ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តព្រះវិហារ ជំនួសលោក លាវ ជួន ដែលត្រូវបានដាក់​ឱ្យ​ចូល​និវត្តន៍។ ពិធីប្រកាសនេះធ្វើឡើង នៅព្រឹកថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ
ក្រោ​ម​​អធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខា​ធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយ​មានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈ​អភិបា​ល​ខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្ត សរុបប្រមាណ ១៨៦នាក់។

ជាមួយគ្នានេះ ឯកឧត្តម ខាយ ឃុនហេង បានអបអរសា​ទរ​ចំពោះលោក តាន់ ហ្វីលីស ដែលត្រូវប្រកាសចូល​កាន់​មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និង​ទូរគម​នាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថា ថ្នាក់​ដឹក​នាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរ​ប្រៃសណី​យ៍​និងទូរគមនាគមន៍ខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័ន​មាន​សមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងារ​រួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធ​ផល​ថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner